កីឡាករខ្សែប្រយុទ្ធ Hakim Ziyech ត្រូវបាន The Goal ចេញផ្សាយថា នឹងអាចធ្វើដំណើរទៅចូលរួម ជាមួយនឹងក្លឹបយក្សអ៊ីតាលី AC Milan ជាមិនខាននៅរដូវក្តៅនេះ។
ប្រភពដដែលបានបន្តទៀតថា ក្លឹបទាំងពីរគឺ AC Milan និង Chelsea គឺកំពុងបន្តធ្វើការពិភាក្សាគ្នានៅឡើយ ដើម្បីអាចឈានទៅដល់កុងត្រាមួយ ដែលអនុញ្ញាតិឲ្យ Ziyeah ធ្វើដំណើរពីអង់គ្លេសទៅអ៊ីតាលី ក្នុងលក្ខខណ្ឌខ្ចីជើង។
Ziyech បានបង្ហាញសមត្ថភាព យ៉ាងអស្ចារ្យជាមួយនឹង Chelsea ប៉ុន្តែពេលវេលាហាក់ដូចជា មិនសូវអំណោយផលឡើយ ពីព្រោះថាការបង្ហាញខ្លួនរបស់គាត់ មិនសូវទទួលបានច្រើនឡើយ គិតចាប់តាំងតែពីពេល បានចូលរួមពីក្លឹប Ajax ៕ ប្រែសម្រួល៖ស៊ុនលី