ខ្សែបម្រើ Christian Eriksen បានព្រមមកចូលរួមលេងជាមួយក្លឹប Manchester United ហើយចាប់ពីរដូវកាលថ្មីតទៅ។ នេះបើយោងតាមការចុះផ្សាយ របស់កំពូលអ្នកកាសែត Fabrizio Romano នៅក្នុងថ្ងៃនេះ។
Eriksen បានព្រមមកលេងឲ្យ Man Utd ដោយ Free Transfer ក្រោយចប់កុងត្រា ជាមួយត្រាជាមួយក្លឹប Brentford កាលពីចុងខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ។
កីឡាករខាងលើ នឹងចុះកុងត្រា ជាមួយក្រុមបិសាច រយៈពេល ៣ឆ្នាំចាប់ពីរដូវកាល ឆ្នាំ២០២២/២៣ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
Man Utd កំពុងធ្វើការបញ្ចប់ឯកសារ ក៏ដូចរៀបចំថ្ងៃធ្វើតេស្តសុខភាពកីឡាករ ដោយកីឡាករ ចង់ធ្វើការប្រកាសជាផ្លូវការយកបាន Eriksen នៅក្នុងសប្ដាហ៍នេះ ក្នុងពេលជាមួយគ្នា នឹងការប្រកាសយកបានជាផ្លូវការ ខ្សែការពារ Tyrell Malacia ពីក្លឹប Feyenoord ដែលក្លឹបនេះទើបយកបានតែម្ដង៕ Source: Sabay