កីឡា

លោក Tuchel បញ្ជាក់ថា មិនសូវចាប់អារម្មណ៍ CR7 នោះឡើយ

The Sun ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកជនជាតិអាល្លឺម៉ង់លោក Thomas Tuchel បានចេញមកបញ្ជាក់ហើយថា លោកមិនមានបំណងចង់បានកីឡាករ CR7 ឡើយហើយកំពុងចាប់អារម្មណ៍ ជាមួយនឹងគោលដៅផ្សេង ជាច្រើនផ្សេងទៀត។

ថ្មីៗនេះមានដំណឹងដែលអះអាងថា Chelsea នឹងចំណាយលុយមួយចំនួន ដើម្បីនាំយក CR7 មកចូលរួមក្លឹប ខណៈដែលកីឡាករផ្ទាល់ ក៏បានប្រកាសហើយដែរថា ពិតជាចង់ចាកចេញ ពីក្លឹបបិសាចក្រហម Man UTD ពិតមែន។

មិនត្រឹមតែមិនមានសិទ្ធលេងនៅ Champions League នោះទេ សូម្បីតែគ្រូបង្វឹកថ្មី លោក Erik Ten Hag ក៏បានបញ្ជាក់ហើយដែរកន្លងមកថា ផែនការរបស់លោកហាក់ដូចជា​ មិនសូវមានការពាក់ព័ន្ធ​ ជាមួយនឹង Cristiano Ronaldo ឡើយនារដូវកាលក្រោយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top