ក្លឹប Barcelona បានប្រកាសចុះកុងត្រា យកបានខ្សែបម្រើ Franck Kessie និងខ្សែការពារ Andreas Christensen ដោយគ្មានតម្លៃខ្លួន។

កីឡាករសញ្ជាតិកូឌីវ័រ Kessie វ័យ២៥ឆ្នាំចូលរួមជាមួយ Barca ផ្លាស់ពីក្លឹប AC Milan ខណៈកីឡាករសញ្ជាតិដាណឺម៉ាក Christensen វ័យ២៦ឆ្នាំផ្លាស់ពីក្រុម Chelsea។ អ្នកទាំងពីរនឹងចុះកុងត្រា រយៈពេល៤ឆ្នាំ ជាមួយតម្លៃខ្លួនទិញផ្ដាច់កុងត្រា ៥០០លានអឺរ៉ូដូចគ្នា។
Kessie លេងបាន ២២៤ប្រកួតឲ្យ Milan រកបាន៣៩គ្រាប់ និងជួយក្លឹបមួយនេះឈ្នះពាន Serie A ជាលើកដំបូងក្នុងរយៈពេល១១ ឆ្នាំកាលពីរដូវកាលមុន។ Christensen ដែលកើតចេញពី យុវជនរបស់តោខៀវ លេងបាន១៦១ប្រកួតនៅ Stamford Bridge ហើយធ្លាប់ចំណាយពេលខ្ចីជើង ២រដូវកាលជាមួយ Borrussia Monchengladbach៕ Source: Sabay

