កីឡា

មិន​មក​ចូលរួម​ជាមួយ United បែរ​ជា​ប្រទះ​ឃើញ Ronaldo នៅ​ជំរុំ​ហ្វឹកហាត់ ​របស់​ព័រទុយហ្គាល់

Cristiano Ronaldo ត្រូវ​បាន​គេ​ប្រទះ​ឃើញ ​​នៅ​ឯ​មជ្ឈមណ្ឌល​ហ្វឹកហាត់ ​​របស់​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​ក្នុង​ទីក្រុង Lisbon ដោយ​បាន​អវត្តមាន ​​សម្រាប់​​ត្រលប់​ត្រៀម​រដូវ​កាល ​ជាមួយ Man Utd កាល​ពី​ថ្ងៃ​ច័ន្ទ ។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ ​​​បាន​ផ្ដល់​ដំណឹង​ទៅ​កាន់ United ថា គេ​មិន​បាន​ទៅ​ហ្វឹកហាត់ ​ជាមួយ​ក្រុម​​ឡើយ​ដើម្បី​ត្រៀម Pre-Season ដោយ​សារ​ហេតុផល​គ្រួសារ ។ ស្រាប់តែ​ពេល​ថ្មី​ៗ​នេះ គេ​បាន​ឃើញ Ronaldo បើក​រថយន្ត​​ទំនើប Rolls Royce ទៅ​កាន់​ជំរុំ​ហ្វឹកហាត់ ​​របស់​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ។

គេ​មិន​ទាន់​ដឹក​ច្បាស់​ថា ការ​ទៅ​ដល់​របស់ Ronaldo នៅ​ឯ​មជ្ឈមណ្ឌល​​ហ្វឹកហាត់​ដើម្បី​ធ្វើ​អ្វី​ទេ ។ ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន គេ​ទំនង​ចង់​ហ្វឹកហាត់​ម្នាក់​ឯង​​ដើម្បី​ពង្រឹង​កាយ​សម្បទា និង​បន្ត​តាម​ដាន​ពី​អនាគត​របស់​ខ្លួន ។

ខណៈ​កីឡាករ​វ័យ​៣៧​ឆ្នាំ ​មាន​ការ​គោរព​ច្រើន​ចំពោះ United គេ​បាន​ប្រាប់​ក្លឹប​ថា ប្រសិន​បើ​មាន​​សំណើ​សមរម្យ​ដាក់​មួយ​ដាក់​មក​ គេ​​ចង់​ចាកចេញ​ពី​ក្លឹប​ ដោយ​សារ​តែ​បារម្ភ​​ មិន​អាច​ជួយ​ក្រុម​ឲ្យ​រីក​ចម្រើន​ជាង​នេះ ។ ក្លឹប​យក្ស​នៅ​អង់គ្លេស Chelsea កំពុង​តែ​ពិចារណា​ដាក់​សំណើ​ ទៅ​កាន់​បិសាច​ក្រហម​ ក្នុង​ការ​នាំ​យក Ronaldo មក​កាន់ Stamford Bridge ៕

Most Popular

To Top