អ្នកគាំទ្ររបស់ Spurs ម្នាក់ បានបង្ហាញការមិនសប្បាយចិត្ត ដោយដុតអាវរបស់ Christian Eriksen ចោល បន្ទាប់ពីរូបគេ សម្រេចទៅចូលរួមជាមួយ Manchester United ។

កីឡាករសញ្ជាតិដាណឺម៉ាក វ័យ៣០ឆ្នាំគ្រោងនឹងចុះកុងត្រា រយៈពេល៣ឆ្នាំ ជាមួយបិសាចក្រហម បន្ទាប់ពីចាកចេញពីក្លឹប Brenford ដោយគ្មានតម្លៃខ្លួន ។ Eriksen ដែលធ្លាប់ចំណាយពេល៧ឆ្នាំជាមួយ Spurs មុនពេលផ្លាស់ទៅ Inter Milan ក្នុងឆ្នាំ២០២០ ពេលនេះត្រូវឆ្លងកាត់ការពិនិត្យ សុខភាពសិនមុនពេលចុះកុងត្រាជាផ្លូវការ ។
Eriksen បានចាកចេញពី Inter បន្ទាប់ពីមានបញ្ហាបេះដូង ដែលតម្រូវមិនអាចលេងបាល់ បានក្នុងប្រទេសអ៊ីតាលី ។ ក្រោយពីសុខភាពហាក់ធូរស្រាលឡើងវិញ លោក Dane Thomas Frank ដែលជាជនជាតិដាណឺម៉ាក ដូចគ្នាបានផ្ដល់កុងត្រារយៈពេលខ្លីឲ្យ Eriksen លេងជាមួយក្លឹប Brentford និងចង់ចុះកុងត្រាជាកីឡាករអចិន្ត្រៃយ៍នៅរដូវក្ដៅនេះ ។

ប៉ុន្តែពេលនេះកីឡាករវ័យ៣០ឆ្នាំ បានចាកចេញពី Brentford ចង់ទៅលេងជាមួយ United ដែលកំពុងស្ថិតក្រោមការដឹកនាំ របស់លោក Erik ten Hag។ ការទៅចូលរួមជាមួយក្រុមប្រជែងបែបនេះ បានធ្វើឲ្យអ្នកគាំទ្រ Spurs ម្នាក់មិនសប្បាយចិត្តរហូត ដល់ថ្នាក់ដុតអាវមានឈ្មោះ Eriksen ចោលទៀតផង៕
