កីឡា

Juventus ត្រៀមផ្ទេរកីឡាករសំខាន់ម្តង២រូប

វាគឺជាដំណឹងដ៏គួរឲ្យរីករាយសម្រាប់អ្នកគាំទ្រក្លឹបសេះបង្កង់ Juventus នៅពេលដែលគេជឿជាក់ថាក្លឹបនឹងត្រូវប្រកាសផ្ទេរចូលកីឡាករចំណូលថ្មីម្តងចំនួន២រូប ហើយសុទ្ធតែជាកីឡាករដែលមិនមានតម្លៃខ្លួននោះឡើយ។

The Goal ជឿជាក់ថាក្លឹប Juventus គឺបានជោគជ័យរួចទៅហើយក្នុងការចរចានាំយកកីឡាករ ខ្សែប្រយុទ្ធវ័យចំណាស់ Di Maria និងកីឡាករខ្សែបម្រើប្រយុទ្ធ Paul Pogba ហើយនៅរងចាំតែការសម្រេចចិត្តចុងក្រោយ និងការប្រកាសជាផ្លូវការប៉ុណ្ណោះ។

ទោះបីជាកុងត្រារបស់កីឡាករអាហ្សង់ទីន Di Maria មានតែមួយឆ្នាំក្តីប៉ុន្តែគេជឿជាក់ថា កុងុត្រាសម្រាប់ Pogba នឹងមានរយៈពេលវែងជាងហើយការប្រកួត ក្នុងលីគរដូវកាលថ្មីនឹងត្រូវចាប់ផ្តើមឡើងនាថ្ងៃទី១៥ខែសីហាខាងមុខ
នេះហើយប៉ះនឹងក្រុម Sassuolo ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top