កីឡា

.Juventus កំពុងស្វះស្វែងរកក្លឹបនៅអង់គ្លេសជួយដោះស្រាយបញ្ហាប្រាក់កម្រៃរបស់ Ramsey

ក្លឹបយក្សអ៊ីតាលី Juventus ក្នុងមួយរយៈកាលចុងក្រោយនេះកំពុងធ្វើការស្វះស្វែងដើម្បីអាចរកក្លឹបមកធ្វើការផ្ទេរយកកីឡាករខ្សែបម្រើប្រយុទ្ធសញ្ជាតិវេល Aaron Ramsey ចេញពី​​ពីអ៊ីតាលីដោយសារតែបញ្ហាប្រាក់កម្រៃជាការងារអទិភាព។

ឱកាសនៅពេលនេះសម្រាប់កីឡាករវ័យ៣០ឆ្នាំ Ramsey ក្នុងការចាកចេញពីអ៊ីតាលីគឺមានតែក្លឹបនៅលីគកំពូលអង់គ្លេសប៉ុណ្ណោះដែលក្នុងនោះគេរំពឹងទុកថានឹងមានដូចជាក្លឹប Everton​ និងក្លឹបអ្នកមានថ្មី Newcastle ជាដើមប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានការផ្តល់សំណើរណាមួយជាផ្លូវការនៅឡើយទេ។

គួរឲ្យដឹងដែរថា Ramsey នៅរដូវកាលនេះអាចបង្ហាញខ្លួនបានតែ៥ ប្រកួត ប៉ុណ្ណោះដោយសារតែបញ្ហារបួសជាបន្តបន្ទាប់ព្រមទាំងពេលវេលាជាមួយនឹងជម្រើសជាតិរបស់គាត់ផងដែរ។

ប្រាក់កម្រៃរបស់កីឡាករដែលបញ្ហាធំបំផុតនោះគឺបានធ្វើឲ្យ Juventus ត្រូវតែបង្ខំចិត្តរុញគាត់ចេញទាំងដែលកីឡាករមិនសូវជាបានផ្តល់ឥទ្ធិពលឲ្យក្លឹបដូចការចង់បានឡើយហើយបច្ចុប្បន្ន គាត់អាចទទយលបានរហូតទៅដល់៦លានផោន ក្នុងមួយឆ្នាំរហូតទៅដល់ឆ្នាំ២០២៣៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top