កីឡា

Liverpool សម្រេចតាមការសម្រេចចិត្តរបស់ Origi ដើម្បីចូលរួម AC Milan

បន្ទាប់ពីបានចំណាយពេល៤ឆ្នាំជាមួយនឹងកីឡាដ្ឋាន Anfield និងក្លាយខ្លួនជាវិរៈបុរសជាច្រើនដងនៅក្នុងប្រវត្តិប្រកួតផងនោះទីបំផុតកីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Divock Origi បានសម្រេចចិត្តក្នុងការ ផ្ទេរទៅចូលរួមជា មួយនឹងក្លឹបយក្ស AC Milan ហើយជាមួយនឹងកុងត្រាដែលមានរយៈពេល៤ឆ្នាំ។

ម្ចាស់ពានរង្វាន់ Serie Aបានប្រកាសអះអាងដំណឹងនេះជាផ្លូវការហើយបញ្ជាក់ថាកីឡាករប៊ែលហ្ស៊ិកនឹងចូលរួមក្លឹបក្នុងនាមជាកីឡាករមិនមានតម្លៃខ្លួនឡើយបន្ទាប់ពី Origi បានផុតកុងត្រាជាមួយនឹង liverpool កាលពីចុងរដូវ កាលកន្លងមកនេះ។

Origiមានវ័យ២៧ឆ្នាំ បានចំណាយពេល៤ឆ្នាំជាមួយនឹង Liverpool ប៉ុន្តែបង្ហាញខ្លួនបានតែ១៨ ដងប៉ុណ្ណោះនៅក្នុងការប្រកួតកាលពីរដូវកាលចុងក្រោយនេះនិង៧ ប្រកួតប៉ុណ្ណោះនៅក្នុងការប្រកួតលីគកំពូលអង់គ្លេស៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top