កីឡា

Mourinho ចង់ឲ្យ Roma តាមចរចា Zaha

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកឆ្នើមប៉ទុយហ្គាល់លោក Jose Mourinho បានធ្វើការណែនាំទៅកាន់ក្រុមការងាររបស់ក្លឹប Roma រួចទៅហើយថា គួរតែចាប់ផ្តើមរៀបចំការងារ ដើម្បីចរចាជាមួយនឹងកីឡាករ Zaha ឲ្យបាននៅពេលនេះ។

ប្រភពដដែលបានឲ្យដឹងដែរថា ប្រធានក្លឹប Roma លោក Tiago Pinto បានទទួលសំណើរនេះ ពីសំណាក់លោក Mourinho ហើយ ដោយបានបញ្ជាក់ពីភ្នាក់ងារ របស់កីឡាករទៀតថា គាត់ក្លឹបគឺកំពុងមានលទ្ធភាព ក្នុងការចរចាគ្នាបាន។

ទោះបីជាយ៉ាងណាក្តីគេជឿជាក់ទៀតថា ក្លឹបម្ចាស់ពានរង្វាន់ Europa Conference League នេះនឹងត្រូវចាំបាច់ ក្នុងការលក់ចេញកីឡាករមួយចំនួនជាមុនសិន ដើម្បីអាចមានកញ្ចប់ថវិកា គ្រប់គ្រាន់ចរចាជាមួយនឹង Cyrstal Palace៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top