The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានក្លឹប Napoli លោក Cristiano Giuntoli បានសារភាពថា ពិតជាបានទទួលការចាប់អារម្មណ៍ ពិតមែនពីក្លឹបកាំភ្លើងធំ Arsenal និង Man UTD ចំពោះកីឡាករ Victor Osimhen ។
ទោះបីជាមិនទាន់មានការសុំចរចាជាផ្លូវការក្តី ប៉ុន្តែលោកបានបញ្ជាក់បែបនេះថា៖ គ្រប់គ្នាបានដឹងហើយថា អំពីការរំពឹងទុករបស់យើង ហើយក៏ដោយសារតែកីឡាករ Osimhen រូបនេះមានកុងត្រា នៅសេសសល់ រយៈពេល៣ឆ្នាំទៀតជាមួយនឹងក្លឹប។
មកដល់ពេលនេះ Newcastle បានដាក់សំណើរសុំទិញកីឡាកររូបនេះ ជាមួយនឹងតម្លៃខ្លួនដល់ទៅ១០០លានអឺរ៉ូ ប៉ុន្តែសម្រាប់កីឡាករផ្ទាល់វិញ ហាក់ដូចជាមិនមានបំណងចង់ចូលរួម Newcastle ឡើយពីព្រោះថាក្លឹបនេះ មិនសូម្បីទាំង មានឈ្មោះលេងនៅ Champions League នោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី