កីឡា

Barcelona ចង់បាន Apzilicueta តែមិនផ្តល់តម្លៃដូច Chelsea ចង់បាន

កីឡាករខ្សែការពារ Cesar Apzilicueta នៅតែជាគោលដៅដោះដូរដ៏ធំមួយ របស់ក្លឹបអេស្បាញ Barcelona ប៉ុន្តែ The Goal បានរកឃើញថាតោខៀវ Chelsea បានធ្វើការទាមទារនូវតម្លៃខ្លួន កីឡាករដែល Barcelona មិនអាចផ្តល់ឲ្យ។

គ្រូបង្វឹកក្លឹបលោក Xavi មានផែនការសំខាន់ ក្នុងការបង្កើនកម្លាំងការពារ ដែលមានបទពិសោធបន្ថែមទៀត ក្រោយពេលដែលទើបបានផ្ទេរ យកកីឡាករ Andreas Christensen ដោយមិនមានតម្លៃខ្លួន។

Apzilicueta ដែលមានវ័យ៣២ឆ្នាំ ក៏បានត្រៀមចិត្តរួចទៅហើយដែរ ប៉ុន្តែនឹងត្រូវរងចាំរហូត ដល់មានការសម្រេចចិត្តចុងក្រោយ សាជាថ្មីរវាងក្លឹបទាំងពីរម្តងទៀត ដើម្បីធានាឲ្យមានការដោះដូរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top