កីឡា

Ten Hag ចង់ឲ្យ Man UTD បង្កើនកញ្ចប់ថវិកា សម្រាប់សុំចរចា Antony និង Martinez

The Times ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា Erik Ten Hag បានធ្វើការស្នើសុំឲ្យក្លឹបបិសាចក្រហម Man UTD ក្នុងការបង្កើនកញ្ចប់ថវិកាបន្ថែមទៀត សម្រាប់កីឡាករពីររូបរបស់ Ajax ទាំង Antony និងកីឡាករ Lisandro Martinez ផងដែរ។

គ្រូបង្វឹករូបនេះបានរំពឹងទុកថា គាត់នឹងអាចវិលត្រឡប់ មកធ្វើការជាមួយគ្នាឡើងវិញម្តងទៀត ក្រោយធ្លាប់បានធ្វើការជាមួយគ្នា កាលពីពេលនៅលេងនៅ Ajax ប៉ុន្មានឆ្នាំមុន ហើយបានទទួលលទ្ធផលជាច្រើន ជូនក្លឹបនៅទីនោះ។

គួរឲ្យដឹងដែរថាក្លឹបបិសាចក្រហម Man UTD ក៏កំពុងទាក់ទងជាមួយនឹងកីឡាករ De Jong របស់ Barcelona ផងដែរនៅក្នុងពេលនេះ ទោះបីជាបានទទួលពាក្យ បដិសេធពីកីឡាករហើយក្តី៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top