កីឡាករចំណូលថ្មីរបស់ Juventus ខ្សែបម្រើ Paul Pogba និង Romelu Lukaku ដែលទើបតែខ្ចីជើងមក Inter Milan ស្ថិតក្នុងចំណោមកីឡាករទាំង១០ ដែលមានថ្លៃពលកម្មខ្ពស់ជាងគេនៅ Serie A។
Pogba បានត្រលប់មកកាន់ Juventus វិញ ក្រោយចំណាយពេល៦ឆ្នាំនៅ Manchester United។ កីឡាករសញ្ជាតិបារាំងបានអស់កុងត្រាជាមួយ United មានន័យថា ការផ្ទេរមកកាន់ Juvenuts គឺគ្មានតម្លៃខ្លួនទេ។ Pogba នឹងទទួលបានថ្លៃពលកម្ម ៦,៣លានផោនក្នុងមួយឆ្នាំ ធ្វើឲ្យគេស្ថិតនៅលេខ៥ ក្នុងតារាងកីឡាករ មានថ្លៃពលកម្មខ្ពស់ជាងគេនៅ Serie A។
សម្រាប់ Luaku វិញក៏បានត្រលប់មកកាន់ Inter វិញ ក្រោមលក្ខខណ្ឌខ្ចីជើងពី Chelsea។ មិនខុសពី Pogba ឡើយ កីឡាករសញ្ជាតិបែលហ្ស៊ិក នឹងទទួលបានថ្លៃពលកម្ម ៦,៣លានផោនក្នុងមួយឆ្នាំ ក្នុងក្លិប Inter។
ក្នុងពេលបច្ចុប្បន្ន កីឡាករដែលមានថ្លៃពលកម្មខ្ពស់ជាងគេ នៅ Serie A គឺខ្សែការពារ Matthujs de Ligt របស់ Juventus ទទួលបាន ១០,១លានផោនក្នុងមួយឆ្នាំ។ Alexis Sanchez របស់ Inter ស្ថិតនៅលេខពីរ ទទួលបាន៨,៤លានផោន ខណៈ Andrien Rabiot ស្ថិតនៅលេខបី បាន៧,៦លានផោនក្នុងមួយឆ្នាំ៕ Source: Sabay