កីឡា

ទឹក​ចិត្ត​ Son ឈរ​ជាមួយ​អ្នក​គាំទ្រ​ ចាំ​ក្រុម​កីឡាករ Spurs នៅ​ឯ​ប្រលាន ​​​​ក្នុង​ប្រទេស​កូរ៉េខាងត្បូង

ខ្សែ​​ប្រយុទ្ធ Son Heung-Min បាន​ស្វាគមន៍​​មិត្ត​រួម​ក្រុម Spurs របស់​គេ ​​ក្នុង​ការ​មក​ដល់​ប្រទេស​កំណើត​កូរ៉េខាងត្បូង​​ នៅ​ឯ​ប្រលានយន្តហោះ ដោយ​ឈរ​ចាំ​ជាមួយ​អ្នក​គាំទ្រ​៣ ០០០​នាក់។

Son ដែល​បាន​ឈាន​ចូល​វ័ួ​៣០​ឆ្នាំ​ កាល​ពី​ថ្ងៃ​សុក្រ បាន​លើ​​ផ្លាក​ដែល​មាន​សរសេរ​ ជា​ភាសា​អង់គ្លេស “Welcome to Seoul” នៅ​ឯ​ប្រលានយន្តហោះ​ Incheon Airport ដើម្បី​រង​ចាំ​ក្រុម​ Spurs ទាំង​មូល។ អំឡុង​ពេល​មក​ដល់ Son បាន​ធ្វើ​ការ​ស្វាគមន៍​ ដោយ​ទៅ​ចាប់​ដៃ​ប្រធាន​ក្លឹប​ លោក Daniel Levy អ្នក​ចាត់​ការ Conte និង​មិត្តរួម​ក្រុម​ទាំង​អស់។

Spurs បាន​ដឹក​នាំ​កីឡាករ​២៨​នាក់ ​រួម​មាន​ទាំង​កីឡាករ​ចំណូល​ថ្មី Richarlison, Yves Bissouma, Fraser Forster និង Ivan Perisic ដើម្បី​មក​លេង​កម្ដៅ​សាច់​ដុំ​ មុន​បើក​រដូវ​កាល ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង។ ពួក​គេ​នឹង​លេង​២​ប្រកួត​នៅ​ទី​នោះ ដោយ​ប្រកួត​ដំបូង​ ប៉ះ​ជាមួយ Team K League នៅ​ថ្ងៃ​ពុធ និង​ប្រកួត​ទី​២​ជួប Sevilla នៅ​​បី​ថ្ងៃ​បន្ទាប់៕ Source: Sabay

Most Popular

To Top