ខ្សែបម្រើ Paul Pogba ទម្លាយពីបញ្ហា៣ ក្នុងចំណោមបញ្ហាជាច្រើនផ្សេងទៀត ដែលគេបានជួបនៅក្នុងក្លិប Manchester United មុនពេលមកត្រលប់ មកចូលរួមជាមួយ Juventus។
កីឡាករសញ្ជាតិបារាំង វ័យ២៩ឆ្នាំជឿជាក់ថា បញ្ហារបួស ការផ្លាស់ប្ដូរអ្នកចាត់ការច្រើនពេក និងតំណែងលេងលើទីលាន ទើបធ្វើឲ្យគេបញ្ចប់ការរួមរស់នៅ កីឡដ្ឋាន Old Trafford។ ប៉ុន្តែ Pogba បញ្ជាក់ថា បញ្ហាទាំងអស់នេះបានជួយឲ្យគេរីកចម្រើន និងក្លាយជាបុរសម្នាក់។
Pogba ឈ្នះពានបានតែ២ប៉ុណ្ណោះ ជាមួយបិសាចក្រហមគឺ Europa League និង League Cup ក្នុងរដូវកាល២០១៦-១៧។ ត្បិតតែមានការទាក់ទងពី Real Madrid និង PSG ប៉ុន្តែ Pogba នៅតែចាត់ទុក Juventus ជាជម្រើសដំបូងរបស់ខ្លួន។
និយាយប្រាប់សារព័ត៌មាន កាលពីដើមសប្ដាហ៍ សមាជិកជួយបារាំងឈ្នះពាន World Cup ២០១៨ លើកឡើងថា ពេលដែលកំពុងលេងនៅ United គេនៅតែមានទំនាក់ទំនង ជាមួយលោក Max Allegri។ គេទទួលបានសំណើជាច្រើន ប៉ុន្តែក្នុងបេះដូងរបស់គេ បានជ្រើសរើស Juventus។ នៅ United គេមានបញ្ហាច្រើន ជាពិសេសរឿងរបួស ការប្ដូរអ្នកចាត់ការ (៥នាក់) និងតំណែងលេងលើទីលាន៕ Source: Sabay