ទីបំផុតក្លឹបយក្ស អេស្បាញ Barcelona បានឈានទៅ ដល់កិច្ចព្រមព្រៀងជាផ្លូវការ ដែលមានព័ត៌មានលំអិត ហើយជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធប្រេស៊ីល ចំណូលថ្មី Raphinha ពីក្លឹបអង់គ្លេស Leeds UTD ជាមួយនឹងតម្លៃខ្លួន ប្រមាណជា ៥៥លានផោន។
Raphinha នឹងត្រូវធ្វើការពិនិត្យសុខភាព នៅថ្ងៃពុធនេះជាមួយនឹងកុងត្រា ដែលនឹងត្រូវផុតកំណត់ រហូតដល់ឆ្នាំ២០២៧ បូករួមជាមួយនឹងប្រាក់កម្រៃលើកទឹកចិត្ត បន្ថែមប្រមាណជា១០លានផោនផងដែរ។
គួរឲ្យដឹងដែរថា មុនសម្រេចចិត្តផ្ទេរ មកអេស្បាញ ជាមួយនឹង Barcelona នេះកីឡាករ Raphinha ក៏ត្រូវបានទាក់ទង ជាមួយនឹងក្លឹបផ្សេងទៀត ដូចជាតោខៀវ Chelsea ផងដែរ បន្ទាប់ពីបានបង្ហាញទំរង់លេង យ៉ាងអស្ចារ្យនៅអង់គ្លេស បាន២ឆ្នាំជាមួយនឹង Leeds UTD កន្លងមក៕
ប្រែសម្រួល៖ស៊ុនលី