កីឡា

Juventus ត្រៀមខ្លួន ដើម្បីបាត់បង់ De Ligt

គ្រូបង្វឹករបស់ក្លឹប Juventus លោក Massimiliano Allegri នៅថ្ងៃនេះ បាននិយាយថា ក្លឹបគឺបានត្រៀមខ្លួនរួចទៅហើយប្រសិន បើកីឡាករខ្សែការពារកណ្តាល Matthijs de Ligt ពិតជានឹងត្រូវចាកចេញពីក្លឹប ពិតមែននៅរដូវក្តៅនេះ។

De Ligt បច្ចុប្បន្នកំពុងមានឈ្មោះ នៅក្នុងបញ្ជីដោះដូរកីឡាករ ជាមួយនឹងក្លឹបថ្មីទាំងតោខៀវ Chelsea និងក្លឹប Bayern Munich ក្តីខណៈដែល Juventus នៅកំពុងបន្តធ្វើការចរចាបន្ថែមកុងត្រា ថ្មីជូនកីឡាករនៅឡើយ។

ទោះបីជាបានដឹងហើយដែរថា Juventus និង Bayern Munich ធ្លាប់បានធ្វើការចរចាគ្នាក្តី ប៉ុន្តែគ្រូបង្វឹករូបនេះនៅតែមានភាពជឿជាក់ថា កីឡាករនឹងសម្រេចចិត្តបន្តរស់នៅ ជាមួយនឹង Juventus ហើយនៅតែបន្តកិច្ចខំប្រឹងប្រែង ចរចាបន្តកុងត្រាថ្មីដដែល៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top