កីឡា

CR7 កំពុងត្រូវបានផ្តល់ ទៅឲ្យក្លឹប PSG

យោងតាមការចេញផ្សាយ ដោយ ESPN នេះ បានឲ្យដឹងថា ភ្នាក់ងាររបស់កីឡាករ Cristiano Ronaldo កំពុងធ្វើការចរចា និងផ្តល់សំណើជាកុងត្រា ទៅកាន់ក្លឹប Man UTD និង PSG ផង ធ្វើយ៉ាងណាអាចសម្រេច បានការផ្ទេរនេះ។

ប៉ុន្តែប្រភពដដែលបានសរសេរដែរថា ទោះបីជាយ៉ាណាក្តីក្លឹប PSG បានបដិសេធសំណើរនេះ ហើយព្រមទាំងបិទចោល នូវលទ្ធភាពនៃការចរចាគ្នាទាំងអស់ ជាមួយនឹងតារាប៉ទុយហ្គាល់ នេះទៀតផង។

PSG ជឿជាក់ថា ការចុះកុងត្រានាំយក CR7 គឺមិនមែនជាជម្រើសដ៏ល្អរបស់ក្លឹបឡើយ នៅពេលនេះទាំងប្រាក់កម្រៃ និងតំណែងរបស់គាត់នៅក្នុងក្រុមក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top