អាមេរិក៖វីរកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា ដណ្ដើមបានមេដាយមាស ពីការប្រកួតកីឡាប៉េតង់វិញ្ញាសា ២នាក់ទល់២នាក់ បន្ទាប់ពីឈ្នះកីឡាការិនីប្រទេសបារាំង នៅវគ្គផ្ដាច់ព្រ័ត្រក្នុងការប្រកួតកីឡាពិភពលោក(World Games) នៅសហរដ្ឋអាមេរិក ព្រឹកនេះ។
គួរដឹងថា វីរកីឡាការិនីប៉េតង់កម្ពុជា អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយមាស លើវិញ្ញាសាវាយយកពិន្ទុ នៃព្រឹត្តិការណ៍កីឡាពិភពលោក (World Games) កាលពីម្សិលមិញ។ សរុបទៅកម្ពុជា ទទួលបានមេដាយមាស ពីរក្នុងព្រឹត្តិការណ៍ខាងលើមុនធ្វើមាតុភូមិនិវត្តន៍៕



