កីឡា

អ្នកប្រដាល់ George Foreman កំពុងប្រឈម នឹងការចោទប្រកាន់ពីការ រំលោភបំពានផ្លូវភេទ ពីស្ត្រី២នាក់

អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា អតីតអ្នកប្រដាល់អាជីពជនជាតិអាមេរិក អាយុ ៧៣ ឆ្នាំរូបនេះបានបដិសេធ ទាំងស្រុងពីការចោទប្រកាន់នេះ ហើយបានប្តេជ្ញាថា នឹងលាតត្រដាងនូវអ្វី ដែលលោកហៅថា គម្រោងការចោទប្រកាន់ របស់លោកក្នុងតុលាការ ។

អតីតម្ចាស់ខ្សែក្រវាត់ ប្រដាល់ទម្ងន់ធ្ងន់ លោក George Foreman បានលាត ត្រដាងថា ខ្លួនកំពុងប្រឈម នឹងការចោទប្រកាន់ ពីការរំលោភបំពានផ្លូវភេទ ពីស្ត្រី២នាក់ ។ ស្ត្រីទាំងនោះមិនត្រូវបានគេស្គាល់ អត្តសញ្ញាណបានអះអាងថា ពួកគេត្រូវបានអតីតអ្នកប្រដាល់ រំលោភបំពានក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។
នៅក្នុងចលនាមិនធម្មតាមួយ លោក Foreman បានចេញសេចក្តីថ្លែងការណ៍មួយដោយប្រកាសថា ការចោទប្រកាន់ ត្រូវបានធ្វើឡើងប្រឆាំង នឹងលោក។
បុរសអាយុ ៧៣ ឆ្នាំរូបនេះបានបន្តថា អ្នកចោទប្រកាន់ របស់លោកបានព្យាយាម ដើម្បីទទួលបានរាប់លានដុល្លារពីលោក និងគ្រួសារ របស់លោកសម្រាប់រយៈពេល ៦ខែចុងក្រោយនេះ ។

សេចក្តីថ្លែងការណ៍ របស់លោក Foreman បានសរសេរថា ពួកគេកំពុងអះអាងមិនពិតថា ខ្ញុំបានរំលោភបំពាន ផ្លូវភេទពួកគេជាង ៤៥ ឆ្នាំ មុនក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ។ ខ្ញុំបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ទាំងនេះ ។ ម្ចាស់មេដាយមាសអូឡាំពិករូបនេះ បានបន្ថែមថា ពេលនេះលោក នឹងធ្វើការជាមួយមេធាវី របស់លោក ដើម្បីលាតត្រដាង ដោយលោកហៅថា គម្រោងការចោទប្រកាន់ របស់លោក និងការពារខ្លួននៅមុខតុលាការ ៕ដោយ៖លី ភីលីព

Most Popular

To Top