ក្លឹបយក្សបារាំង PSG បានឈានទៅកិច្ចព្រមព្រៀង កីឡាករខ្សែប្រយុទ្ធ Hugo Ekitike ពីក្លឹប Reims នៅរដូវក្តៅនេះ ។
កីឡាករវ័យ២៩ឆ្នាំរូបនេះ បានបង្ហាញខ្លួនដំបូង ជាមួយនឹងក្លឹប Reims រដូវកាលកន្លងទៅនេះ ប៉ុណ្ណោះហើយក៏ទទួលបាន
ការចាប់អារម្មណ៍ ជាមួយនឹងក្លឹបធំៗ ជាច្រើនមកហើយ ។
គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ Ekitike មិនបានចូលរួមក្នុង ការហ្វឹកហាត់ជាមួយនឹង Reims ឡើយហើយ ដោយត្រូវធ្វើដំណើរមកទីក្រុងប៉ារីស ដើម្បីធ្វើការតេស្តសុខភាព និង បន្តទៅដល់ការចុះកុងត្រាជាផ្លូវការ ជាមួយនឹងតម្លៃខ្លួន២៤លានផោន ជាមួយនឹងកុងត្រារយៈពេល៥ឆ្នាំ៕
ប្រែសម្រួល៖ស៊ុនលី
