ភ្នំពេញ ៖ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាតំណាងឲ្យលោក ស សុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុកកីឡាបានអញ្ជើញ ពិធិបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ព័ត៌មានវិទ្យា សម្រាប់ការស្រង់ទិន្នន័យ និងស្ថិតិកម្រិត១ ជាផ្លូវការប្រព្រឹត្ត នៅសាលប្រជុំ នាយកដ្ឋា នអប់រំកាយ និងកីឡាក្នុងពហកីឡដ្ឋានជាតិ ។

លោក អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា វគ្គនេះមានសារសំខាន់ ដល់មន្រី្តជំនាញរបស់យើងចេះប្រើប្រាស់កម្មវិធិ ដើម្បីយកទៅអនុវត្តន៍ការងារ ដោយសារប្រទេសកម្ពុជា យើងមានការរីកចម្រើនគ្រប់វិស័យ ជាពិសេសវិស័យអប់រំកាយ និងកីឡារីករីកចម្រើន គួរឲ្យកត់សម្គាល់ ។

សព្វថ្ងៃនេះយើងកំពុងពង្រឹង ផ្នែកបច្ចេកទេសត្រៀមខ្លួនរៀប ចំព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជាតែម្តង។

លោកបានបន្តថា សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងនេះ អនុវត្តឲ្យបានល្អប្រសើរល្អឡើង ក៏ព្រឹត្តិការណ៍ការប្រកួតកីឡាជាតិ ឆ្នាំ២០២២ លើកទី៣ ដោយមានការចូលរួមក្រុមកីឡាករ -កីឡាការិនី២៥ខេត្ត និងក្រសួង៣ទៀត ដែលមាន៣០ ប្រភេទកីឡាដែលប្រព្រឹត្ត នាខែវិច្ឆិកខាងមុខនេះ៕

