កីឡា

បិទវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ព័ត៌មានវិទ្យា សម្រាប់ការស្រង់ ទិន្នន័យ និងស្ថិតិកម្រិត១

ភ្នំពេញ ៖ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ លោក ធិន វិចិត្រ អនុប្រធានទទួលបន្ទុករួម នៃមជ្ឈមណ្ឌលជាតិ ព័ត៌មានវិទ្យា និងស្ថិតិកីឡា និងជាប្រធានដឹកនាំរៀបចំ វគ្គបណ្តុះបណ្តាល បានអញ្ជើញពិធិបិទវគ្គ បណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ព័ត៌មានវិទ្យា សម្រាប់ការស្រង់ទិន្នន័យ និងស្ថិតិកម្រិត១ ជាផ្លូវការប្រព្រឹត្ត នៅសាលប្រជុំ នាយកដ្ឋា នអប់រំកាយ និងកីឡាក្នុងពហកីឡដ្ឋានជាតិ ។

វគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់ព័ត៌មាន កីឡាកម្រិត១សម្រាប់ការស្រង់ទិន្នន័យ និងស្ថិតិកីឡា នេះមន្ដ្រីជំនាញរៀបចំ វគ្គបណ្តុះបណ្តាល បានកត់សម្គាល់ឃើញថា ប្រព្រឹត្ត ទៅបានយ៉ាងរលូន ទាំងអាន និងបង្រៀនថ្វីត្បិតតែសិក្ខាកាម ដែលបានអញ្ជើញចូលរបមាន ពុំបានចូលមតាមចំនួនបាន គ្រោងទុក ប៉ុន្តសកម្មភាពវត្ដមានភាព សកម្មមានការសួរឆ្លើយ នៅគ្រប់ចំណុចបច្ចេកទេស ដែលមានក្នុងមេរៀន។

លោក ធិន វិចិត្រ បាននិយាយថា ការបណ្តុះបណ្តាលពុទ្ធិ និង ជំនាញឌីជីផលជូនដល់ធនធាន មន្ត្រីអស់យើង គឺជាតួអង្គមួយដ៏សំខាន់ ដែលយើងត្រូវយកទុកដាក់រៀបចំ ជាប្រចាំបានទាន់បច្ចុប្បន្នភាព ស្របពែលបច្ចេកវិទ្យា នៅលើសកលោក កំពុងមានការវឌ្ឍយ៉ាងសកម្ម ។ ឆ្លងកាត់នូវការរីករាលដាល នៃជំងឺCOVID-19 ដែលកម្ពុជាទើបតែទទួលបានស្ថានភាពធូស្រាល នាពេល ថ្មីៗនេះគ្រប់វ័យទាំងអស់ កំពុងខិតខំស្តារ និងវិកទៅរកស្ថានភាព ប្រក្រតីភាពតាមកន្លងថ្មី1 COVID-19 បានបង្កជាបញ្ចាំ និងឧបទ្ឋជាច្រើនដល់ការអនុវត្តការងារក្នុងរឹងកីឡា ជាក់ស្លែងកន្លងមកនេះ ការហ្វឹកហាត់លក្ខណៈប្រមូលផ្ដុំត្រូវបានពន្យារពេល ជាហេតុធ្វើឲ្យកីឡាករធ្លាក់ ចុះនូវសមត្ថភាព ក្នុងការឡើង ចូលប្រកួតព្រឹត្តិការណ៍ SEA Games ២០២៣ ។

លោកបន្តថា ក្នុងនាមជាប្រតិបត្តិករនៃវិស័យកីឡា គឺពិតជាត្រូវមានភាព ទទួលខុសត្រូវខ្ពស់ និងត្រូវស្វែង រកដំណោះស្រាយឱ្យបានទាន់ពេលវេលា ពិសេសជំរុញឲ្យមន្ត្រីអនុវត្តការងារ ត្រូវពន្លឿនការយល់ដឹងរបស់ខ្លួន លើបច្ចេកវិទ្យាប្រតិបត្តិភាពការងារ នាសម័យឌីជីថល៕

Most Popular

To Top