The Daily Mail ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស អង់គ្លេស Spurs និងក្លឹបយក្សអ៊ីតាលី AC Milan បានកំពុងតែធ្វើការពិភាក្សាគ្នា ទៅលើលទ្ធភាព នៃការដោះដូរកីឡាករ ខ្សែបម្រើម្នាក់ ឲ្យបានរដូវក្តៅនេះ។
កីឡាករខ្សែបម្រើ Japhet Tanganga បានក្លាយទៅជាប្រធានបទ រវាងក្លឹបទាំងពីរ ក្នុងការពិភាក្សា ប៉ុន្តែទោះបីជាយ៉ាងណាក្តីគេជឿជាក់ថា កុងត្រាដែលកំពុងពិនិត្យនោះគឺ ជាកុងត្រាដែលមានលក្ខខណ្ឌ ខ្ជីជើងប៉ុណ្ណោះ។
ក្នុងនោះផងដែរកីឡាករ ខ្សែប្រយុទ្ធស្លាប Bryan Gil ក៏នឹងអាចមើលឃើញថា នឹងត្រូវធ្វើដំណើរទៅចូលរួម ជាមួយនឹងក្លឹបដែលមានមូលដ្ឋាន នៅក្នុងទីក្រុងឡុងនេះផងដែរ ពីព្រោះថា AC Milan កំពុងដាក់ផែនការ ក្នុងការនាំយកកីឡាករគោលដៅ
ម្នាក់ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Sampdoria ៕
ប្រែសម្រួល៖ស៊ុនលី