កីឡា

AC Milan ៖ប៉ូលីសសុំទោស ចំពោះការបញ្ឈប់ Bakayoko ក្នុងការស្វែងរកជនសង្ស័យ

MILAN៖ក្លិបបាល់ទាត់អ៊ីតាលី AC Milan បានបង្ហាញថា ប៉ូលីសបានសុំទោស ចំពោះការបញ្ឈប់កីឡាករ Tiemoue Bakayoko អាយុ ២៧ ឆ្នាំ ខណៈកំពុងស្វែងរកជនសង្ស័យ ករណីបាញ់ប្រហារ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស។

វីដេអូមួយបានបង្ហាញពីកីឡាករវ័យក្មេង របស់ក្លិបបាល់ទាត់តោខៀវ Chelsea ត្រូវបានប៉ូលីសឃាត់ខ្លួន និងឆែកឆេររាងកាយ ខណៈមន្ត្រី២នាក់ផ្សេងទៀតបានយកកាំភ្លើង របស់ពួកគេភ្ជង់ទៅរថយន្តមួយ។ សាធារណជនបានដឹងអំពីឧបទ្ទវហេតុ ដែលបានកើតឡើងនៅទីក្រុង Milan កាលពីថ្ងៃទី៣ ខែកក្កដា បន្ទាប់ពីវីដេអូនេះត្រូវបានចែករម្លែក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃនេះ។

កីឡាករបាល់ទាត់បារាំងនៅទីបំផុត ត្រូវបានដោះលែង ក្រោយការសាកសួរដោយក្រុមមន្ត្រីប៉ូលិស។ អ្នកនាំពាក្យរបស់ AC Milan បាននិយាយថា បន្ទាប់ពីការបាញ់ប្រហារនៅក្នុងតំបន់ ខ្សែបម្រើរូបនេះបានកើតឡើង ប៉ូលីសបានចាប់ផ្តើមធ្វើការឆែកឆេរ។កីឡាកររូបនេះត្រូវបានបញ្ឈប់ ប៉ុន្តែភ្លាមៗនៅពេល ប៉ូលីសបានផ្ទៀងផ្ទាត់ថា លោកមិនមានជាប់ទាក់ទងនឹងអ្វី ដែលបានកើតឡើង ពួកគេបានសុំទោស និងអនុញ្ញាតឲ្យលោកទៅ។

ប៉ូលីស Milan ត្រូវបានទាក់ទងសុំការអត្ថាធិប្បាយ ដោយប្រព័ន្ធផ្សព្វផ្សាយ។ កីឡាករ Bakayoko បានបង្ហាញខ្លួន ១៨ លើកសម្រាប់ Rossoneri កាលពីរដូវកាលមុន នៅពេលពួកគេបានក្លាយជាម្ចាស់ជើងឯក Serie A ។ កីឡាករសញ្ជាតិបារាំងរូបនេះបានចូលរួមជាមួយ Milan ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលពីរឆ្នាំកាលពីរដូវក្តៅមុន។ មុននេះគាត់ក៏បានលេងឱ្យក្លឹបផងដែរ ក្នុងរដូវកាល ២០១៨-២០១៩។

លោកបានផ្ទេរពី Monaco ទៅ Chelsea កាលឆ្នាំ ២០១៧ ក្នុងតម្លៃ ៤០ លានផោនជាកន្លែង ដែលលោកបានបង្ហាញខ្លួន ៤៣ដងក្នុងរដូវកាលដំបូង។ នៅខែសីហា ឆ្នាំ២០២១៩ លោកបានត្រឡប់ទៅ Monaco វិញក្នុងលក្ខខណ្ឌខ្ចីជើង មុនពេលផ្លាស់ទៅ Napoli សម្រាប់ខ្ចីជើងពេញមួយរដូវកាលក្នុងខែតុលា ឆ្នាំ ២០២០៕ ដោយ៖លី ភីលីព

Most Popular

To Top