ភ្នំពេញ ៖ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ប្រកាសរៀបចំប្រកួតកីឡាទូក ប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីងជ្រើសរើស ជើងឯក ថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០២-០៤ ខែ កញ្ញា ឆ្នាំ២០២២ នៅដងព្រែកកំពត ក្រុងកំពត ខេត្តកំពត ។

សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា សូមគោរពជម្រាបជូនប្រធាន សមាគមកីឡាទូក តាមបណ្ដាក្រសួង ស្ថាប័ន រាជធានី-ខេត្តទាំងអស់ ។ ការប្រកួតនេះ ក្រោមគម្រោងថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍ សហព័ន្ធកីឡាជាតិ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នឹងរៀបចំការប្រកួតកីឡាទូក ប្រពៃណីខ្នាតអន្តរជាតិ“ទូកនាគ”ទូកកានូ-កាយ៉ាក់ ទូករ៉ូអ៊ីងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ និង ពានរង្វាន់សម្តេច ក្រឡាហោម ស ខេង” លើកទី៩ ដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០២-០៤ ខែ កញ្ញា ឆ្នាំ២០២២ នៅដងព្រែកកំពត ក្រុងកំពត ខេត្តកំពត សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា មានទូកសម្រាប់ប្រកួតរួចហើយ ដោយឡែកសមាគមចូលរួមប្រកួត ត្រូវយកច្រវាទូក ប្រពៃណីមកជាមួយផង។

កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (TBR) ៖វិញ្ញាសា ៨០០ម៉ែត្រចំណុះ ១២នាក់បុរស និងវិញ្ញាសា ៥០០ម៉ែត្រ ចំណុះ ១២នាក់បុរស-នារី និងវិញ្ញាសាទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង (Canoe –Kayak & Rowing )៖វិញ្ញាសា ៥០០ម៉ែត្រ C1វិញ្ញាសា ៥០០ម៉ែត្រ K1 និងវិញ្ញាសា ១០០០ម៉ែត្រ 1X ផ្នែកបុរស៕

