កីឡា

ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ២ គ្រឿង នៃការប្រកួតកីឡា វាយកូនឃ្លីលើតុ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ទៅហើយ

ភ្នំពេញ ៖ ក្រុមកីឡាករវាយកូនឃ្លីលើតុ ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស ២ គ្រឿង គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៃព្រឹត្តិការណ៍ ការប្រកួតកីឡា វាយកូនឃ្លីលើតុ ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២១ នេះការរៀបចំការ ប្រកួតជាផ្លូវការ ដោយសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លី លើតុកម្ពុជា បាននិយាយថា ការប្រកួតកីឡាវាយកូនឃ្លីលើតុ ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២១ ចាប់ផ្តើមការប្រកួតជាផ្លូវការ នាថ្ងៃទី១៩រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំ ឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាដែលមានក្លិបចូលរួមចំនួន១០ក្លិបលើក៤វិញ្ញាសាធំ គឺវិញ្ញាសាឯកត្តជនបុរស-នារី វិញ្ញាសាវាយគូបុរស និងវិញ្ញាសាវាយក្រុមបុរស ។

លោកបានបន្តថា ក្លិបទំាង១០ចូលរួមដូចជា ក្លិបកីឡា វាយកូនឃ្លីលើតុ រដ្ឋសភាសែនជ័យ ក្លិបកីឡាវាយកូនឃ្លីលើតុ ក្រសួងមហាផ្ទៃ ក្លិបកីឡា វាយកូនឃ្លីលើតុ ឌីណាម៉ិច ក្លិបកីឡា វាយកូនឃ្លីលើតុ អូតូប៊ល ក្លិបកីឡាវាយកូនឃ្លីលើតុព្រះនរាយ៍ ក្លិបកីឡាវាយកូនឃ្លីលើតុ៥បៀល (5build) ក្លិបកីឡាវាយកូនឃ្លីលើតុបុរី ជីប៊ីអេស៊ីដេន ក្លិបកីឡាវាយកូនឃ្លីលើតុ លីស៊ីងគ្រុប ក្លិបកីឡាវាយកូនឃ្លីលើតុ សេនត្រលផកស្ពតខំផ្លិច និងក្លិបកីឡាវាយកូនឃ្លីលើតុ ហ្វើសសាត ។

សម្រាប់វិញ្ញាសាវាយគូបុរស ៖ មេដាយមាសបានទៅលើក្លិបកីឡា វាយកូនឃ្លីលើតុ ក្រសួងមហាផ្ទៃ មេដាយប្រាក់ បានទៅលើក្លិប កីឡាវាយកូនឃ្លីលើតុ ក្រសួងមហាផ្ទៃ និងមេដាយសំរិទ្ធ បានទៅលើក្លិបកីឡាវាយកូនឃ្លីលើតុបុរី ជីប៊ីអេស៊ីដេន និងក្លិបកីឡាវាយកូនឃ្លីលើតុ ៥បៀល (5build)។
វិញ្ញាសាវាយក្រុមបុរស ៖ មេដាយមាស បានទៅលើក្លិបកីឡាវាយកូនឃ្លីលើ តុក្រសួងមហាផ្ទៃ មេដាយប្រាក់បានទៅលើក្លិបកីឡា វាយកូនឃ្លីលើតុឌីណាម៉ិច និងមេដាយសំរិទ្ធ បានទៅលើក្លិបកីឡាវាយកូនឃ្លី លើតុព្រះនរាយ៍ ព្រះនរាយ៍ និងក្លិបកីឡាវាយកូនឃ្លីលើតុបុរី ជីប៊ីអេស៊ីដេន ៕

Most Popular

To Top