កីឡា

ភ្ញាក់ផ្អើល Lingard ទៅ​ចូលរួម​ជាមួយ​ Nottingham Forest ទទួល​បាន​ប្រាក់​អាទិត្យ​​កប់

អតីត​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Manchester United កីឡាករ Jesse Lingard បាន​​បញ្ចប់​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប​​ទើប​​ឡើង​មក​ថ្មី Nottingham Forest ដោយ​គ្មាន​តម្លៃ​ខ្លួន។

កីឡាករ​វ័យ​២៩​ឆ្នាំ​​ ដែល​លេង​ឲ្យ​​ជម្រើស​ជាតិ​អង់គ្លេស​ បាន​៣២​ប្រកួត ​បាន​ក្លាយ​ជា​កីឡាករ​ ទី​១១​ដែល Forest នាំ​ចូល​ក្នុង​រដូវ​ក្ដៅ​នេះ បន្ទាប់​ពី​ពួក​គេ​ទទួល​បាន​កៅអី ​ឡើង​មក​លេង​នៅ Premier League។ Lingard បាន​ចាកចេញ​ពី Unied បន្ទាប់​ពី​ចំណាយ​ពេល​ នៅ​ជាមួយ​ក្លឹប​ជាង​២០​ឆ្នាំ ពេល​ដែល​កុងត្រា​របស់​គេ ​អស់​កាល​ពី​​បញ្ចប់​ខែ​មិថុនា។

Forest មិន​បាន​បង្ហាញ ​​រយៈពេល​កុងត្រា​របស់ Lingard ឡើយ។ យ៉ាងណាមិញ បើ​តាម​ប្រភព​ពី​សារព័ត៌មាន​អង់គ្លេស​​ឲ្យ​ដឹង​ថា Lingard បាន​ចុះ​កុងត្រា ​រយៈពេល​១២​ខែ ហើយ​នឹង​មាន​ការ​បន្ថែម​កុងត្រា​​ថ្មី​ អាស្រ័យ​លើ​​ការ​បង្ហាញ​ទម្រង់​លេង​​របស់​គេ​ជាមួយ​ក្រុម។

មក​ចូលរួម​ជាមួយ​ក្លឹប​ថ្មី Lingard នឹង​ទទួល​បាន​ថ្លៃ​ពលកម្ម​​ ជិត​២០​ម៉ឺន​ផោន​ ក្នុង​មួយ​សប្ដាហ៍​ឯណោះ។ Lingard ធ្លាប់​​ត្រូវ​បាន​ទាក់ទង ​ត្រលប់​ទៅ​លេង​នៅ West Ham ដែល​ជា​កន្លែង​គេ​ធ្លាប់​​ខ្ចី​ជើង​ កាល​ពី​រដូវ​កាល​២០២០-២១ ប៉ុន្តែ​ចុងក្រោយ​គេ​ជ្រើសរើស Nottingham Forest៕ Source: Sabay

Most Popular

To Top