កីឡា

Rooney នាំយកអតីតកីឡាករ Man UTD ម្នាក់មកអាមេរិក

អតីតកីឡាកររបស់ក្លឹបបិសាចក្រហម Man UTD កីឡាករ Ravel Morrison ទីបំផុតគឺអាចធ្វើដំណើរ ទៅចូលរួមជាមួយ នឹងមិត្តរួមក្លឹបជម្រើសជាតិ លោក Wayne Rooney ហើយនៅទឹកដីអាមេរិក ជាមួយនឹងក្លឹប D.C United ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។

ក្លឹបបានប្រកាសថាកីឡាករខ្សែបម្រើរូបនេះ នឹងចូលរួមជាមួយនឹងខ្លួន រហូតដល់ឆ្នាំ២០២៣ ជាមួយនឹងជម្រើសបន្តកុងត្រាថ្មី បានមួយឆ្នាំទៀតដល់ឆ្នាំ២០២៤។ លោក Rooney និងកីឡាករ Morrison ធ្លាប់ធ្វើការជាមួយនឹងគ្នាជាកីឡាករនៅ Man UTD ផងនិងក៏ធ្លាប់ធ្វើការជាមួយគ្នាម្តងហើយ កាលពីរដូវកាលមុននៅ Derby County។

គួរឲ្យដឹងដែរថាលោក Rooney ទើបតែបានសម្រេចចិត្តមកចូលរួម ជាមួយនឹង D.C United កាលពីថ្ងៃទី១២ខែកក្កដាកន្លងមកនេះប៉ុណ្ណោះ ប៉ុន្តែគាត់ក៏ធ្លាប់លេងជាកីឡាករ នៅទីនេះប៉ុន្មានរដូវកាលចុងក្រោយ ជាកីឡាករផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top