កីឡា

Wayne Rooney មានបំណងចង់ ទៅដឹកនាំក្លឹប នៅលីគអារ៉ាប់

AFP

យោងតាមការចេញផ្សាយ របស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា លោក Wayne Rooney មានបំណងចង់ តាមអតីតមិត្តរួមក្រុមជម្រើសជាតិលោក Steven Gerrard ដើម្បីទៅដឹកនាំក្លឹប នៅលីគកំពូលអារ៉ាប៊ីសាអូឌីត ។

អតីតគ្រូបង្វឹកមិនសូវទទួល បានជោគជ័យរូបនេះ ទើបតែត្រូវបានបណ្តេញចេញពីក្លឹប Birmingham City កាលពីខែមុនកន្លងមកប៉ុណ្ណោះ ប៉ុន្តែជឿជាក់បានត្រៀមខ្លួនរួចរាល់ ក្នុងការវិលត្រឡប់ជា ពិសេសនៅលីគអារ៉ាប់ ។

កាលពីពេលដឹកនាំ Birmingham City អតីតកីឡាករ ឆ្នើមរបស់ក្លឹប Man UTD និងក្រុមជម្រើសជាតិ អង់គ្លេសវ័យ ៣៨ឆ្នាំរូបនេះ បានជួយឲ្យក្រុមយកឈ្នះបានតែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួត១៥ ដែលគាត់បានដឹកនាំ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top