កីឡា

Wayne Rooney ចង់នាំយកមិត្តរួមក្លឹប Messi ម្នាក់មកអង់គ្លេស

AFP

គ្រូបង្វឹករបស់ក្លឹប Birminingham City លោក Wayne Rooney កាលពីថ្ងៃម្សិលមិញនេះ បានបង្ហាញនូវផែនការ ក្នុងការចរចានាំយកកីឡាករ មិត្តរួមក្លឹបរបស់ Lionel Messi ម្នាក់មករួមក្លឹប នៅពេលខាងមុខ។

កីឡាករឆ្នើម Josef Martinez ដែលបច្ចុប្បន្នកំពុងមាន ឈ្មោះជាកីឡាករគ្មានតម្លៃខ្លួននោះគឺ ជាអតីតកីឡាករ ដែលធ្លាប់លេងនៅក្លឹប Inter Miami និងចាប់ដៃគូជាមួយនឹង Lionel Messi ផងដែរ។

កីឡាករខ្សែប្រយុទ្ធសញ្ជាតិ វេណេស៊ុយ អេឡារូបនេះបានបញ្ចប់កុងត្រា ជាមួយនឹង Inter Milan នៅចុងបញ្ចប់នៃរដូវ កាលឆ្នាំ២០២៣កន្លងទៅ ក្រោយពេលបានផ្ទេរមកចូលរួមទីនេះ កាលពីខែមករានិង បានរកគ្រាប់សរុប១២គ្រាប់ ក្នុងការបង្ហាញខ្លួន៤០លើក ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top