កីឡា

Jesse Lingard ធ្លាក់ខ្លួនទៅលេង ជាមួយនឹង Nottingham Forest

The Goal នៅថ្ងៃនេះ បានធ្វើការអះអាងថា កីឡាករខ្សែប្រយុទ្ធ អង់គ្លេស Jesse Lingard ក្រោយផុតកុងត្រា ជាមួយនឹង Man UTD ទៅហើយនោះទីបំផុត គឺបានជ្រើសរើសយកក្លឹបថ្មីមួយវិញ ហើយគឺជាក្រុម ដែល ទើបឡើងមកពីលីគទី២ នៅរដូវកាលនេះ Nottingham Forest ជាមួយនឹងកុងត្រា តែមួយឆ្នាំប៉ុណ្ណោះ ។

Lingard បានយល់ព្រម ចូលរួមជាមួយនឹង Nottingham Forest ក្នុងលក្ខខណ្ឌជាកីឡាករ គ្មានតម្លៃខ្លួនបន្ទាប់ ពីបានចាកចេញ ពីបិសាចក្រហម Man UTD កាលពីរដូវក្តៅកន្លងមកនេះ ដោយសារអស់សពុលភាពកុងត្រា ។

កីឡាករវ័យ២៩ឆ្នាំរូបនេះ ហាក់ដូចជាមិន សូវមានទីផ្សារសោះ ដោយសារតែក្លឹប West Ham ដែលធ្លាប់ធ្វើការ ជាមួយគ្នាបានយ៉ាងល្អនោះ ក៏មិនបានសម្រេចចិត្តនាំយកគាត់ទៅវិញដែរ ខណៈដែល Spurs បានបដិសេធក្នុងការ ចរចាហើយ ចុងក្រោយ ក៏មានព័ត៌មានផ្ទេរ ទៅលេងនៅអាមេរិកផងដែរ ប៉ុន្តែចុងក្រោយក៏សម្រេចចិត្ត ធ្វើការបង្ហាញសមត្ថភាព ជាមួយនឹងក្លឹបថ្មីនៅអង់គ្លេស ដដែលសិន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top