The Sun ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបអង់គ្លេសធំៗចំនួន ៣ដែលមានទាំង Newcastle, Everton និង West Ham សុទ្ធតែទទួលបានឱកាស ក្នុងការចរចា ដើម្បីអាចធ្វើការផ្ទេរ កីឡាករម្ចាស់ពានរង្វាន់ អឺរ៉ូឆ្នាំ២០២០ ដែលបច្ចុប្បន្នកំពុងលេង នៅអ៊ីតាលី ។
កីឡាករ Andrea Belotti ដែលបច្ចុប្បន្នកំពុងមានឈ្មោះ ជាកីឡាករ ដែលមិនមានតម្លៃខ្លួនឡើយ ដើម្បីអាចចាកចេញពីក្លឹប Torino ខណៈដែលគាត់បានបន្ត រស់នៅទីនេះអស់រយៈពេល៧ ឆ្នាំមកហើយនោះ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មាន
លទ្ធផលណាមួយបានកើត ឡើងនៅឡើយ ។
ភ្នាក់ងាររបស់កីឡាករ កំពុងបន្តស្វែងរកក្លឹប ដែលចាប់អារម្មណ៍ជាមួយនឹងកីឡាករ ប៉ុន្តែគេជឿជាក់ថា បច្ចុប្បន្នមានតែក្លឹប៣នេះប៉ុណ្ណោះ ដែលកំពុងបន្តការទាក់ទងគ្នា នៅឡើយខណៈដែលកីឡាករផ្ទាល់ គឺបានបញ្ជាក់ថា ពិតជាចាប់អារម្មណ៍ខ្លាំង ជាមួយនឹងលីគ បាល់ទាត់អង់គ្លេស Premier League ៕
ប្រែសម្រួល៖ស៊ុនលី