កីឡា

Zinchenko បំពេញក្តីសុបិន្ត ផ្ទេរមកចូលរួម Arsenal បានសម្រេច

អតីតកីឡាករឆ្នើម របស់ Man City ម្នាក់ទៀតហើយ ដែលបានផ្ទេរមកចូលរួម ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ជាផ្លូវការបន្ទាប់ ពីកីឡាករ Gabriel Jesus បន្ទាប់ពីបានចរចាគ្នាអស់ រយៈពេលជាយូរមកហើយនោះ ។

កីឡាករ Oleksandr Zinchenko នៅក្រោយការ សម្រេចចិត្តផ្ទេរ មកចូលរួមជាផ្លូវការនៅ Arsenal រួចគាត់បាននិយាយថា ក្តីសុបិន្តបានក្លាយ ទៅជាការពិតហើយកីឡាករ អ៊ុយក្រែនរូបនេះបានលើកឡើងទៀតថា មិនអាចរងចាំបានទេក្នុងការកសាង ឲ្យដូចទៅនឹងអាយដលរបស់ខ្លួន គឺកីឡាករ Thierry Henry និងកីឡាករ Cesc Fabregas។

Zinchenko បាននិយាយបែបនេះថា ខ្ញុំចង់និយាយថាទីនេះគឺ ជាក្លឹបនៃក្តីស្រម៉ៃតាំងតែពីកុមារ មកម្ល៉េះពីព្រោះថា ខ្ញុំគឺជាអ្នកគាំទ្រដ៏ខ្លាំងក្លាម្នាក់ ហើយជាពិសេសខ្ញុំ តែងតែតាមដានទស្សនា ការប្រកួតរបស់ Henry និង Fabregas ជានិច្ចពេលពួកគាត់នៅទីនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top