កីឡា

Zinchenko៖ Martinelli ដូចជាគ្រាប់ពេជ្រ ដ៏ចែងចាំងមួយ សម្រាប់ Arsenal

Zinchenko ដែលទើបតែបានផ្ទេរមកចូលរួម ជាមួយនឹងក្លឹបកាលពីពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ បានធ្វើការលើកឡើងសរសើរយ៉ាងខ្លាំង ចំពោះសមត្ថភាពរបស់មិត្តរួមក្លឹបម្នាក់។

Zinchenko បានអះអាងថាកីឡាករ Gabriel Martinelli គឺជាកីឡាករដែលនឹងមាន អនាគតយ៉ាងត្រចះត្រចង់ ជាមួយនឹងក្លឹបជាមិនខាន ខណៈដែលបើករដូវកាល ២ប្រកួតរបស់ខ្លួន អាចស៊ុតបញ្ចូលទី បានគ្រប់ការប្រកួត ទាំងប្រកួតប៉ះនឹង Crystal Palace និងប្រកួតប៉ះនឹងក្រុម Leicester City ។

Martinelii វ័យ២១ឆ្នាំដែលកន្លងមក​ តែងតែបានជួបប្រទះនឹងបញ្ហារបួស ជាបន្តបន្ទាប់នោះ នៅពេលនេះហាក់បានដូចជា ក្លាយទៅជាកីឡាករចំណូលចិត្ត របស់គ្រូបង្វឹក លោក Mikel Arteta ដោយគ្រូបង្វឹករូបនេះ បានទុកឱកាសក្នុងការបង្ហាញខ្លួន ពេញម៉ោងនិងគ្រប់ការប្រកួតទៀតផង។

Zinchenko បាននិយាយបែបនេះថា៖ គាត់គឺជាកីឡាករដ៏អស្ចារ្យ។ ពេលនេះគាត់គឺនឹងក្លាយទៅជាដុំពេជ្យ របស់ក្លឹបជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top