ខ្សែការពារ Thomas Menier អតីតកីឡាករក្លឹប Paris Saint Germain ដែលបានផ្លាស់ទៅកាន់ក្លឹប Borussia Dortmund កាលពីឆ្នាំ២០២០ បាននិយាយទៅកាន់អ្នកកាសែត នៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធ Neymar ធ្លាក់ជើងនៅពេលលេងឲ្យ PSG ហ្នឹង។
Menier បាននិយាយថា៖” ខ្ញុំសុំសារភាពថា ខ្ញុំជាអ្នកគាំទ្រផ្កាប់មុខមួយរបស់ Neymar នៅពេលគេលេងឲ្យនៅ Barcelona ប៉ុន្តែតាមការមើលឃើញរបស់ខ្ញុំ គេហាក់ដូចជាធ្លាក់ជើង នៅពេលនៅ Paris នេះ “។
កីឡាករនេះបន្តថា៖” និយាយទៅរឿងកម្រិតសមត្ថភាពរបស់គេ អាចត្រលប់ដូចដើមវិញ ដូចកាលលេងនៅ Barca អីហ្នឹងគឺអាស្រ័យលើគេតែម្ដង។ តែនិយាយមែនគេដូចកាលមុន ហើយដូចកាលខ្ញុំនៅអាយុ១០ឆ្នាំអីហ្នឹង គឺដឹងតែខ្ញុំមានរូបផ្ទាំង Neymar ដាក់ជាប់ក្នុងបន្ទប់ខ្ញុំនៅមិនខានទេ “។
កាលលេងឲ្យ Barca ចាប់ពីឆ្នាំ២០១៣-២០១៧ Neymar ចូលលេងសរុបបាន១៨៦ប្រកួត និងស៊ុតចូល១០៥គ្រាប់ រីឯនៅពេលគេមកលេងឲ្យ PSG ចាប់ពីឆ្នាំ២០១៧-២០២២នេះ គេចូលលេងបាន១៤៤ប្រកួត និងស៊ុតចូល ១០០គ្រាប់៕ Source: Sabay