កីឡា

Suarez ប្រកាស នឹងត្រឡប់ទៅ លេងបាល់ទាត់ នៅស្រុកកំណើត

អតីតកីឡាករឆ្នើម របស់ Liverpool និង Barcelona លោក Luis Suarez ទីបំផុត គឺបានប្រកាសជាផ្លូវការ ហើយថានឹងធ្វើការចុះហត្ថលេខា ជាមួយនឹងក្លឹបនៅលីគ ប្រទេសកំណើត អ៊ុយរ៉ាហ្គាស គឺក្លឹប Nacional ។

ថ្លែងនៅក្នុងវិដេអូ មួយទៅកាន់ក្រុមអ្នកគាំទ្រ កាលពីថ្ងៃអង្គារម្សិលមិញនេះ Suarez បានអះអាងថាកិច្ចព្រមព្រៀងគ្នា ជាមុនត្រូវបានធ្វើឡើង រួចរាល់ហើយ ប៉ុន្តែនៅតែរងចាំការសម្រេចចុង ក្រោយនៃកុងត្រា ជាផ្លូវការប៉ុណ្ណោះ ។

ក្រៅតែពី Liverpool និង Barcelona ព្រមទាំងរដូវកាលចុងក្រោយ នៅលីគកំពូលអេស្បាញ ជាមួយនឹង AT Madrid នោះបុរសជនជាតិអ៊ុយរ៉ាហ្គាយ រូបនេះក៏ធ្លាប់បានបង្ហាញ ស្នាដៃជាច្រើនពេលកំពុង លេងជាមួយនឹងក្លឹប Ajax និង Groningen ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top