កីឡាករ Christian Eriksen នៅថ្ងៃនេះបានធ្វើការលើកឡើងថា គាត់មិនបានមកចូលរួម ដើម្បីក្លឹបបិសាចក្រហម Man UTDសម្រាប់តែបាន Logo នោះទេ ប៉ុន្តែគាត់មកទីនេះ ដើម្បីចែករំលែក និងប្រកួតដណ្តើមជ័យជំនះជូនក្លឹប ។
Eriksen បានចូលរួមជាមួយនឹង Man UTD នៅរដូវក្តៅពោល គឺប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ ដើម្បីអាចបន្តអាជីព របស់គាត់បានបន្ថែមទៀតនិងបន្ទាប់ពីបានចំណាយ ពេលពេញមួយរដូវ កាលជាមួយនឹង Brenford រួចមក ។
រំលឹកដែរថាកីឡាកររូប នេះស្ទើរតែបានបញ្ចប់អាជីពរបស់ខ្លួន ទៅហើយកាលពីប្រកួតពានរង្វាន់ EURO 2020 នៅពេលដែលគាត់បានដួលសន្លប់ នៅក្នុងការប្រកួតប៉ុន្តែបែរជាបានធូរសះ ស្បើយហើយអាចទទួលបានឱកាស មកចូលរួម Brenford វិញ។
ប៉ុន្តែត្រឡប់មកក្លឹប កំពូលលើកនេះគេជឿជាក់ថា Eriksen នឹងអាចក្លាយទៅជាកូនសោរ ដ៏សំខាន់សម្រាប់ក្លឹបនិង ជាពិសេសគ្រូបង្វឹកថ្មីលោក Erik ten Hag ជាមិនខានឡើយ ៕
ប្រែសម្រួល៖ស៊ុនលី