កីឡា

លោក វ៉ាត់ ចំរើន ៖ រត់ម៉ារ៉ាតុង អន្តរជាតិ ចក្រភពអង្គរឆ្នាំនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយ ដំណើរឆ្ពោះSEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ទិវេប្រណាំង រត់ម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរលើទី២៧ ឆ្នាំនេះមានសារសំខាន់ណាស់ សម្រាប់កម្ពុជា ក្នុងការផ្សព្វផ្សាយឲ្យពិភពលោក បានដឹងក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។

លោកអគ្គលេខាធិការ បានលើកឡើងនាថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២២ ក្នុងឳកាសពិធីសន្និសីទ សារព័ត៌មានស្តីពីទិវេប្រណាំង រត់ម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ លើទី២៧ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដែលនឹងប្រពឹត្តទៅ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ។

លោកអគ្គបានបន្តថា ការរត់ប្រណាំងនៅលើទឹកដី អង្គរខេត្តសៀមរាប ឆ្នាំនេះ មានរត់ប្រហែល ២០០០នាក់ ក្នុងជនបរទេស ប្រហែលទឹក ២០០នាក់ ដែលពួកគេរត់ចម្ងាយ ៤២ គីឡូម៉ែត្រ ចំណែក១៨០០នាក់ទៀតពួកគេរត់ចម្ងាយ ២១ គីឡូម៉ែត្រ និងពួកគេរត់ចម្ងាយ ១០គីឡូម៉ែត្រ ហើយគណៈកម្មការ រៀបចំ ឈប់ទទួលពាក្យហើយ ចំណែកពួកគេរត់ចម្ងាយ ៣ គីឡូម៉ែត្របើកទទួលពាក្យដដែល ដោយសារតែជា រត់លក្ខណៈគ្រួសារ ។

លោកបានបន្ថែមថា ទិវេប្រណាំង រត់ម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ ដើម្បីស្ដារមុខមាត់ឡើងវិស័យទេសចរណ៍ ខេត្តសៀមរាបដល់ប្រជាជន ដែលប្រកបមុខរកស៊ីនៅខេត្តនេះ ។ ចំណុចបន្ទាប់ធ្វើឡើង ដើម្បីបែបមនុស្សធម៌ មិនមែនធ្វើអាជីវកម្មឡើយ ព្រោះថវិការកបានទិវេប្រណាំង រត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ រាល់ឆ្នាំទៅជួយអង្គការ មនុស្សធម៌ជាច្រើន នៅក្នុងប្រទេសកម្ពុជា ៕

Most Popular

To Top