កីឡា

ផ្លូវការ Scamacca ចូលរួម West Ham ក្នុងតម្លៃខ្លួន៣៥,៥លានផោន

កីឡាករខ្សែប្រយុទ្ធវ័យ ទើបតែ២៣ឆ្នាំ របស់ក្លឹបនៅលីគអ៊ីតាលី Sassuolo ដែលមានឈ្មោះថា Gianluca Scamacca ទីបំផុតគឺអាចធ្វើដំណើរមកចូលរួមជាមួយនឹងក្លឹបអង់គ្លេស West Ham ហើយ ។

គេជឿជាក់ដែរថាក្លឹបបារាំង PSG ក៏ជាអ្នកដែលបានព្យាយាម ធ្វើការចរចាជាមួយនឹងកីឡាករ រូបនេះផងដែរ ប៉ុន្តែកីឡាករបានបញ្ជាក់ថា ចង់មកលេង នៅអង់គ្លេសខ្លាំង ជាងហើយខណៈដែលតម្លៃខ្លួន មានប្រមាណជា៣៥,៥លានផោន បូករួមទាំងប្រាក់កម្រៃច្រើន គួរសមផងនោះ។

កីឡាករខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលី រូបនេះបានក្លាយទៅជាកីឡាករ ចំណូលថ្មីទី៤ របស់គ្រូបង្វឹកលោក David Moyes នៅរដូវក្តៅនេះហើយអ្នកគាំទ្រ ពិតជាមានការរីករាយ ពេញចិត្តពេញថ្លើមយ៉ាងខ្លាំង ចំពោះកីឡាកររូបនេះព្រមទាំង បានដាក់ការរំពឹងខ្ពស់លើរូប គាត់មិនតិចនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top