The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona បានឈានទៅដល់កិច្ចព្រមព្រៀង លើតម្លៃខ្លួនរបស់កីឡាករ ខ្សែការពារ Jules Kounde រួចទៅហើយ ដើម្បីផ្ទេរគាត់ ចេញពីក្លឹប Sevilla ឲ្យបាននៅរដូវក្តៅនេះ ជាមួយនឹងតម្លៃខ្លួន ប្រមាណជា៥០លានអឺរ៉ូ ឬត្រូវជា៤២លានផោន ។
ប្រភពដដែលបានឲ្យដឹងទៀតដែរថា កីឡាករខ្សែការពារបារាំងរូបនេះ នឹងចុះកុងត្រារយៈពេល៤ឆ្នាំហើយ អនុញ្ញាតិឲ្យគាត់បន្តលេង ជាមួយនឹង Camp Nou ដល់ឆ្នាំ២០២៥ ។
ដំណឹងនេះបានក្លាយទៅជារឿង មិនសប្បាយចិត្តឡើយ ដល់ក្លឹបតោខៀវ Chelsea ដែលកំពុងប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការចរចាជាមួយនឹង ខ្សែការពាររូបនេះដូចគ្នាដែរនោះ ប៉ុន្តែកីឡាករផ្ទាល់តែងតែចង់មក រស់នៅCamp Nou ជាង Chelsea៕
ប្រែសម្រួល៖ស៊ុនលី