កីឡា

Ajax តម្លើងថ្លៃកីឡាករ Antony សម្រាប់ Man UTD

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ទោះបីជាមិនទាន់មានដំណើរ ការមួយនៅឡើយ នៃការដោះដូរកីឡាករ Antony ជាមួយនឹងក្លឹប Man UTD គួរឲ្យចាប់អារម្មណ៍ ខណៈដែលរដូវក្តៅខិតចូល មកដល់ទៅហើយក្តី តែនៅពេលនេះក្លឹប Ajax បានធ្វើការតម្លើង ថ្លៃកីឡាកររូបនេះ បាត់ទៅហើយ។

The Daily Mail ក៏បានចេញផ្សាយស្រដៀងគ្នា ដោយបញ្ជាក់ដែរថាក្លឹបហូឡង់ Ajax បានធ្វើការបង្កើន តម្លៃខ្លួនកីឡាករខ្សែប្រយុទ្ធឆ្នើម ប្រេស៊ីលរូបនេះរហូតទៅដល់ ៨៤លានផោន ខណៈដែលក្លឹបបិសាចក្រហម Man UTD កំពុងបន្តចិត្តចង់បានរូបគាត់ ខ្លាំងនៅឡើយ ។

តម្លៃដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានបន្តកើនឡើងក្នុងពេល ដែល Man UTD មិនទាន់អាចបញ្ចេញកីឡាករ រូបណាចេញពីក្លឹបបានថែមទៀត នៅឡើយជាពិសេសកំពុងតែបន្តចរចា ជាមួយនឹងកីឡាករ CR7 នៅឡើយ ដើម្បីអាចបន្តកុងត្រាថ្មី ជាមួយគ្នា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top