ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូ កីឡាប៉ារ៉ាឡាំពិកកម្ពុជា អបអរសាទរក្រុមបាល់បោះរទេះ នារី៣ម្ខាងកម្ពុជាដណ្តើមបានមេដាយមាស នៃព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម (Asian Para Game) លើកទី១១ ទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ។
ក្រុមបាល់បោះរទេះនារី៣ម្ខាងកម្ពុជា បានយកឈ្នះក្រុមបាល់បោះរទេះនារី៣ម្ខាង ប្រទេសថៃនៅវគ្គផ្តាច់ព្រ័ត្រ ហើយក៏ជាមេដាយមាសដំបូង សម្រាប់កម្ពុជាលើវិញ្ញសា បោះរទេះនារី នៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្តូនេស៊ី លោកមានសេចក្តីរីករាយ ក្រៃលែង ដែលលោកត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជ្រើសរើសរូប លោកជាប្រធាន ដឹកនាំគណៈប្រតិភូដឹកនាំអមដំណើរកីឡាករ-កីឡាការិនី ជនពិការចូលរួមក្នុងព្រឹត្តិការណ៍ កីឡាអាស៊ានប៉ាហ្គេម លើកទី១១ ប្រទេស ឥណ្តូនេស៊ី ជាមហាកេត្តិយស ដែលបានចូលរួមចំណែក ។
កម្ពុជាបានបញ្ជូនប្រតិភូកីឡាប៉ារ៉ាឡាំពិក សរុបចំនួន សរុប ១៧៩នាក់ ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ លើ ១១ប្រភេទកីឡា ធ្វើដំណើរ តាមជើងយន្ដហោះពិសេស នៃក្រុមហ៊ុន Sky Angkor Airlines ដែលប្រកាសផ្ដល់ការដឹកជញ្ជូនដោយឥតគិតថ្លៃ ដល់អត្តពលិកជនពិការកម្ពុជា បន្ទាប់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអនុញ្ញាតឲ្យមានយន្ដហោះដឹកជញ្ជូន ពិសេសផ្ទាល់ពីរាជធានីភ្នំពេញ ទៅទីក្រុងសូឡូ ដែលជាកន្លែងប្រកួត ៕