កីឡា

Arteta អះអាងថា នឹងមានវត្តមានកីឡាករថ្មីៗ បន្ថែមទៀត មុនរដូវក្តៅបញ្ចប់

គ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta បានធ្វើការលើកឡើង អំពីលទ្ធភាពដែលក្លឹប នឹងអាចធ្វើការចុះហត្ថលេខា នៃយកកីឡាករចំណូលថ្មីៗ ជាច្រើនបន្ថែមទៀត ឲ្យបានមុនរដូវក្តៅ ត្រូវបានបញ្ចប់ទៅខាងមុខនេះ ពីព្រោះថា ក្រុមការងារនៅតែបន្តធ្វើការស្វែងរកគោលដៅសំខាន់ៗ នៅឡើយ។

ក្នុងចំណោមនោះកីឡាករ Youri Tielemans ដែលជាកីឡាករខ្សែបម្រើ កំពុងលេងឲ្យក្លឹប Leicester City ក៏ជាគោលដៅដ៏ធំមួយផងដែរ របស់លោកខណៈដែលកីឡាករ ចំណូលថ្មីមានជាច្រើនរួចមកហើោយ ដូចជាអ្នកចាំទីអាមេរិក Matt Turner និងកីឡាករខ្សែប្រយុទ្ធប្រេស៊ីល Marquinho ជាដើម ។

ប៉ុន្តែក្នុងនោះ លោកបានបញ្ជាក់ថា ពួកយើងនឹងនៅតែសង្ឃឹមថា កីឡាករចំណូលថ្មីៗបន្ថែមទៀត នឹងត្រូវធ្វើដំណើរមករួមក្លឹបហើយ យើងឃើញមានការដំណើរ ការទៅមុខគួរឲ្យកត់សំគាល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top