កីឡា

អ្នកឧបត្ថម្ភ អូឡាំពិកទីក្រុងតូក្យូ បដិសេធទំនាក់ទំនង ជាមួយនាយកប្រតិបត្តិ សង្ស័យបានស៊ីសំណូក

តូក្យូ៖ នេះបើយោងតាមការសម្ភាសន៍ នាពេលថ្មីៗនេះដោយសារព័ត៌មានក្យូដូ បានបង្ហាញថា អ្នកឧបត្ថម្ភសាជីវកម្មជប៉ុន នៃកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ បានឃ្លាតឆ្ងាយពីគណៈកម្មាធិការ រៀបចំការប្រកួតដែលលែងដំណើរការ នាពេលបច្ចុប្បន្ននេះ កំពុងត្រូវបានស៊ើបអង្កេត សម្រាប់ការទទួលសំណូក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្នុងចំណោមក្រុមហ៊ុនចំនួន ៦៩ បានទាក់ទងនោះ ក្រុមហ៊ុនទាំង ៦៤បានឆ្លើយតបបាននិយាយថា ពួកគេមិនបានចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនប្រឹក្សាយោបល់ របស់លោក Haruyuki Takahashi ឡើយ។ នេះបើយោងតាមប្រភពជិតស្និទ្ធ នឹងបញ្ហានេះថា លោក Takahashi អាយុ ៧៨ ឆ្នាំត្រូវបានគេជឿថា បានទទួលប្រហែល ៤៥ លានយ៉េន (៣៤0,000 ដុល្លារ) រហូតដល់ខែកក្កដាឆ្នាំមុនពី Aoki Holdings Inc. បន្ទាប់ពីក្រុមហ៊ុន ដែលលោកបានដឹកនាំ ឈានដល់កិច្ចព្រមព្រៀងពិគ្រោះយោបល់ ជាមួយអ្នកលក់រាយឈុត កាលខែកញ្ញា ២០១៧។

ប្រភពបាននិយាយថា ដោយឡែកចំពោះរឿងនេះ Aoki ក៏បានផ្ទេរប្រាក់ប្រហែល ២៣០ លានយ៉េនទៅឲ្យលោក Takahashi ដើម្បីបរិច្ចាគដល់ក្រុមកីឡា ប៉ុន្តែ ១៥០ លានយ៉េននៃចំនួននោះ នៅតែស្ថិតក្នុងកម្មសិទ្ធិរបស់លោក។ Aoki បានកំណត់ប្រាក់ប្រហែល ៥00 លានយ៉េនសម្រាប់ការចំណាយ លើកិច្ចសន្យាឧបត្ថម្ភអូឡាំពិក និងប្រហែល ២៥0 លានយ៉េនដើម្បីជួយបណ្តុះបណ្តាលអត្តពលិក។

ក្រោយមកទៀតត្រូវបានសម្របសម្រួល ដោយមន្ត្រីនៃទីភ្នាក់ងារ ផ្សាយពាណិជ្ជកម្មដ៏ធំបំផុត របស់ប្រទេសជប៉ុន Dentsu Group Inc. ជាមួយនឹងមូលនិធិផ្ទេរ ទៅឲ្យក្រុមហ៊ុនរបស់ Takahashi តាមរយៈក្រុមហ៊ុន ដែលមានទំនាក់ទំនងជាមួយ Dentsu នៅពេលនោះ។

បន្ទាប់ពីការចុះហត្ថលេខា លើកិច្ចសន្យាកាលឆ្នាំ ២០១៧ លោក Hironori Aoki ជាស្ថាបនិក និងជាអតីតប្រធានក្រុមហ៊ុន Aoki និងអ្នកក្រោមបង្គាប់របស់លោក បានជួបជាមួយ Takahashi នៅភោជនីយដ្ឋាននៅពេលនោះ ពួកគេបានប្រគល់លិខិតស្នើសុំទាក់ទង នឹងអូឡាំពិកដល់លោក។ យ៉ាងណាមិញ Takahashi បាននិយាយថា សំបុត្រនោះមិនមានពាក់ព័ន្ធ នឹងកីឡាអូឡាំពិកទេ ហើយថាគាត់បានបំផ្លាញវាចោល៕ ដោយ៖លី ភីលីព

Most Popular

To Top