កីឡា

ការរំលោភបំពានលើ អ៊ីនធើណេត ៖ កីឡាករបាល់ទាត់ណាខ្លះ ជាគោលដៅ នៃការរំលោភបំពានច្រើន បំផុតនៅលើ Twitter

អង់គ្លេស ៖ កីឡាករបាល់ទាត់រាប់សិបនាក់ ស្ថិតនៅពាក់កណ្តាល នៃការបំពានលើ Twitter ទាំងអស់ ហើយកីឡាករ ៨នាក់ក្នុងចំណោមកំពូលទាំង ១០ សុទ្ធតែជាកីឡាករ របស់ក្រុម Manchester United បង្ហាញពីប្រជាប្រិយភាព របស់ក្លិបនេះធ្វើឲ្យប៉ះពាល់ ដល់ស្ថិតិនៅពេលពិចារណា លើបរិមាណ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

របាយការណ៍ថ្មីមួយ បានបង្ហាញពីទំហំ នៃការរំលោភបំពានដែលផ្តោតលើកីឡាករ បាល់ទាត់ Premier League នៅលើ Twitter ចំពេលមានការ ព្រួយបារម្ភ អំពីសារប្រកាន់ពូជសាសន៍ និងអរិភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ ការស្រាវជ្រាវដោយ Ofcom និងវិទ្យាស្ថាន Alan Turing បានរកឃើញថា ភាគច្រើននៃ Tweet ផ្ញើទៅកាន់កីឡាករបាល់ទាត់មានភាពវិជ្ជមាន ប្រហែល ៣.៥ភាគរយ នៃពួកគេត្រូវបានគេបំពាន ។

ការសិក្សាបានវិភាគលើ Tweet ជាង ២.៣ លានតម្រង់ទៅកីឡាករនៅ Premier League រយៈពេល ៥ ខែដំបូងនៃរដូវកាល ២០២១-២២ ហើយបានរកឃើញថា ជិត ៦0,000 ត្រូវបានបំពាន ។ វាក៏បង្ហាញថា កីឡាករ ៤១៨ នាក់ ក្នុងចំណោម ៦១៨នាក់បានវិភាគ លើ២ភាគ៣ បានទទួលយ៉ាងហោចណាស់មួយ Twitter បំពានដោយ ៨ភាគរយ នៃការរំលោភបំពាននោះមានគោលបំណង ទៅលើលក្ខណៈការពារដូចជាពូជសាសន៍ ឬភេទរបស់ពួកគេ ។

ការរំលោភបំពានមួយចំនួន ត្រូវបានបញ្ជូនបន្ទាប់ពីការ ប្រកួត Euro 2020 វគ្គផ្តាច់ព្រ័ត្រ ដែលអង់គ្លេសចាញ់វគ្គផ្តាច់ព្រ័ត្រ ដោយបាល់ប៉េណាល់ទី ទៅអ៊ីតាលី ហើយជាកន្លែងមានការពិភាក្សា ជាច្រើនអំពីតួនាទី ដែលគណនីអនាមិកលេង ។

គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បាននិយាយថា ការរំលោភបំពានភាគច្រើន មានប្រភពមកពីបរទេស ទោះបីជា Twitter បានឆ្លើយតបថា ចក្រភពអង់គ្លេស គឺជាប្រទេសដើមកំណើត ដ៏ធំបំផុត សម្រាប់ការរំលោភបំពាន ការរើសអើងជាតិសាសន៍ ដែលត្រូវបានបញ្ជូនទៅកីឡាករ បាល់ទាត់អង់គ្លេស ។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ សង្គមបានបន្ថែមថា ៩៩ភាគរយ នៃគណនីដែលខ្លួនបានផ្អាកដោយ សារការរំលោភបំពាននេះ មិនមែនជាអនាមិកទេ ទោះបីជាវាមិនបានបង្ហាញ ពីចំនួនគណនីត្រូវបានផ្អាកក៏ដោយ ។ យោងតាមការសិក្សាថ្មី អ្នកប្រើប្រាស់ភាគច្រើនដែលផ្ញើ Tweet បំពានទៅកីឡាករ មិនចាំបាច់លាក់ខ្លួន នៅពីក្រោយគណនីអនាមិកទេ ព្រោះពួកគេក៏សកម្មនៅលើវេទិកា សម្រាប់ហេតុផលផ្សេងទៀត ហើយតែងតែផ្ញើ tweets មិនបំពានទៅអ្នកលេងផងដែរ ៕

Most Popular

To Top