កីឡា

អត្តពលិក៣នាក់ ចូករួមការប្រកួត Commonwealth Games របស់ស្រីលង្កាបាត់ខ្លួន យ៉ាងអាថ៌កំបាំង នៅភូមិអត្តពលិក ទីក្រុង Birmingham

ទីក្រុង Birmingham ៖ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ក្រុមស្រីលង្កា បានស្នើឲ្យអត្តពលិក និងមន្ត្រីរបស់ខ្លួដែលចូលរួម នៅក្នុងព្រឹត្តិការណ៍ Commonwealth Games បើកលិខិតឆ្លងដែន របស់ពួកគេ បន្ទាប់ពីសមាជិក ៣នាក់បានបាត់ខ្លួន ខណៈកីឡាករចំបាប់ យូដូកា និងគ្រូបង្វឹក បានបាត់ខ្លួនពីភូមិអត្តពលិកក្នុងទីក្រុង Birmingham ប្រទេសដែលកំពុង ជួបប្រទះវិបត្តិសេដ្ឋកិច្ច ដ៏ធំមួយនោះ បានបញ្ជាក់កាលពីល្ងាចថ្ងៃពុធថា កីឡាករចំបាប់ យូដូកា និងគ្រូបង្វឹកយូដូម្នាក់បានបាត់ខ្លួនពីភូមិមួយ នៃការប្រកួតកីឡា Commonwealth Games ដែលជាកន្លែងស្នាក់នៅរបស់អត្តពលិក និងមន្ត្រី ។

វាត្រូវបានគេយល់ថា អ្នកទាំង៣ បានប្រគល់លិខិតឆ្លងដែន របស់ពួកគេ ដូច្នេះមិនអាចចាកចេញពីប្រទេសបានទេ។ ពេលនេះក្រុមមន្ត្រីបានលុបចោល ឯកសារសម្រាប់សមាជិកនៅសល់ទាំងអស់ នៃក្រុមដែលបច្ចុប្បន្នស្ថិតក្នុងការប្រកួតនៅទីក្រុង Birmingham ។ អត្តពលិក និងបុគ្គលិកបង្វឹកទាំងអស់ ១៦១នាក់ត្រូវបានផ្តល់ទិដ្ឋាការស្តង់ដារ ១៨០ថ្ងៃដោយរដ្ឋាភិបាល សម្រាប់ព្រឹត្តិការណ៍នេះ ។

អ្នកនាំពាក្យក្រុមស្រីលង្កា Gobinath Sivarajah បានប្រាប់កាសែត The Telegraph ប្រទេសឥណ្ឌាថា ប៉ូលីស Birmingham កំពុងស៊ើបអង្កេត អវត្តមាន សមាជិកទាំង៣ ។ យើងបានស្នើឲ្យកីឡាករ និងមន្ត្រីទាំងអស់ដាក់លិខិតឆ្លងដែន ទៅមន្ត្រីទីកន្លែងរៀងៗ ខ្លួននៅគ្រប់ភូមិទាំងអស់ ក្រោយពេលកើតហេតុ ។

ប៉ូលិសកំពុងស៊ើបអង្កេត ហើយអ្នកទាំង៣ មិនអាចឆ្លងព្រំដែនអង់គ្លេសបានទេ ។ អ្វីដែលបានកើតឡើង ពិតជាអកុសលណាស់។ រឿងអាស្រូវនេះបានគ្របដណ្ដប់លើលទ្ធផល អត្តពលិកដ៏អស្ចារ្យបំផុតមួយរបស់ប្រទេស បន្ទាប់ពី Yupun Abeykoon បានឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសារ ត់ចម្ងាយ ១០០ ម៉ែត្រផ្នែកបុរសនៅកីឡដ្ឋាន Alexander ក្នុងម៉ោង១០.១៤ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៕ដោយ៖លី ភីលីព

Most Popular

To Top