កីឡា

Riqui Puig សម្រេចចិត្តផ្ទេរ ទៅលេងនៅលីគ កំពូលអាមេរិក

កីឡាករអេស្បាញ ស្ថិតនៅក្នុងជម្រើសជាតិ ក្រោមអាយុ២១ឆ្នាំ Riqui Puig ទីបំផុតគឺបានសម្រេចចិត្ត ហើយក្នុងការផ្ទេរ ទៅចូលរួមលេង ជាមួយនឹងក្លឹបនៅលីគកំពូលអាមេរិក ពីក្លឹបយក្សអេស្បាញ Barcelona ក្រោយបានគិតគូរ រួចហើយថានឹងមិនមានឱកាស ក្នុងការបង្ហាញខ្លួនលេង ឲ្យក្រុមសម្រាប់គ្រូបង្វឹកលោក Xavi ឡើយ។

Riqui ជាផ្លូវការគឺត្រូវផ្ទេរចេញពី Barcelona ទៅចូល រួមជាមួយនឹង LA Galaxy ខណៈដែលកុងត្រារបស់គាត់ នៅសល់មួយឆ្នាំទៀត ហើយហាក់ដូចជាមិនមានឱកាសណាស់ផ្សេងក្រៅតែពី LA Galaxy ឡើយដើម្បីបង្ហាញសមត្ថភាព របស់ខ្លួននិងត្រៀម អាចលេងឲ្យជម្រើសជាតិ បានជាធម្មតា ។

Riqui ក្នុងវ័យទើបតែ២៣ឆ្នាំ គឺជាកីឡាករអេស្បាញដ៏មានសក្តានុពលមួយ ប៉ុន្តែក្រោយការបង្ហាញខ្លួន មិនសូវទទួលបានជោគជ័យនៅ Barcelona ធ្វើឲ្យគាត់មិនមានជម្រើសច្រើនឡើយ ពីលីគកំពូលអាមេរិក ហើយការផ្ទេរលើកនេះ គឺធ្វើឡើងទាំង ដែលកីឡាករនឹងមិនមាន តម្លៃខ្លួនឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top