អាមេរិក៖ កីឡាការិនីវាយកូនបាល់ ដ៏ល្បីល្បាញអាមេរិក នាង Serena Williams បាននិយាយថា នាងកំពុងវិវឌ្ឍឆ្ងាយ ពីកីឡាវាយកូនបាល់ ខណៈនាងបានប្រាប់ពីការចូលនិវត្តន៍ ពីកីឡាដែលនាងគ្រប់គ្រង សម្រាប់អាជីពរបស់នាង ជាមួយនឹងពានរង្វាន់ Grand Slam ចំនួន ២៣ លើកយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។
អ្នកនាង Williams បានសរសេរនៅក្នុងអត្ថបទ Vogue ថា ខ្ញុំមិនដែលចូលចិត្តពាក្យថា ចូលនិវត្តន៍ឡើយ។ វាមិនមានអារម្មណ៍ថា ជាពាក្យទំនើបសម្រាប់ខ្ញុំទេ ខ្ញុំបានគិតអំពីវាថា ជាការផ្លាស់ប្តូរមួយ ប៉ុន្តែខ្ញុំចង់ឲ្យមានភាពរសើប អំពីរបៀបដែលខ្ញុំប្រើពាក្យនោះ មានន័យជាក់លាក់ និងសំខាន់សម្រាប់សហគមន៍មនុស្ស។
ប្រហែលជាពាក្យដ៏ល្អបំផុត ដើម្បីពិពណ៌នាអំពីអ្វីដែលខ្ញុំកំពុងធ្វើ គឺការវិវត្តន៍ ខ្ញុំនៅទីនេះដើម្បីប្រាប់អ្នកថា ខ្ញុំកំពុងវិវឌ្ឍន៍ឆ្ងាយពីកីឡាវាយកូនបាល់ ឆ្ពោះទៅរកអ្វីផ្សេងទៀត ដែលមានសារសំខាន់សម្រាប់ខ្ញុំ៕ ដោយ៖លី ភីលីព